មគ្គទេសក៍សម្រាប់ការតាំងទីលំនៅ៖ ៥គន្លឺះដើម្បីចៀសវាងការបោកប្រាស់

តើអ្នកដឹងពីសិទ្ធិអ្នកប្រើប្រាស់របស់អ្នកដែរឬទេ? ជនប្រវេសន៍ថ្មោងថ្មីជាច្រើនដែលមករស់នៅក្នុងប្រទេសអូស្រ្តាលីមិនបានដឹងថា មានច្បាប់ការពារអ្នកពីការឆ្លៀតឱកាស កេងប្រវ័ញ្ចនោះឡើយ។

Avoid being out of pocket (Pixabay)

Avoid being out of pocket Source: Pixabay / Public Domain

ការ​យល់​ដឹង​ពី​សិទ្ធិ​អ្នក​ប្រើប្រាស់​របស់​លោក​អ្នក​អាច​សន្សំ​សំចៃ​ប្រាក់​កាស​របស់​លោក​អ្នក​បាន។ ហើយនេះ​ជា​គន្លឹះ​ចំនួន​៥​ដែល​ណែនាំ​ដោយ​គណៈកម្មការ​អ្នក​ប្រើប្រាស់​និង​ការ​ប្រកួត​ប្រជែង​អូស្រ្តាលី​ដែល​ហៅ​កាត់​ថា ACCC ដើម្បី​ជួយ​អ្នក​ឲ្យ​ចៀស​ផុត​ពី​ការ​បោកប្រាស់។

រក្សាទុកបង្កាន់ដៃរបស់លោកអ្នក

The GST component is seen printed on a grocery receipt in Canberra
Two separate briefings from Treasury to government highlight the reasons not to pursue a GST hike. (AAP) Source: AAP


ត្រូវ​តែ​ប្រាកដ​ថា​អ្នក​សុំ​រក​បង្កាន់ដៃ​ឬក៏​ភស្តុតាង​នៃ​ការ​ទិញ​នៅ​ពេល​ទិញ​ទំនិញ​ឬក៏​សេវាកម្ម​នានា។ ហើយ​ត្រូវ​ទុក​កំណត់​ត្រា​នៃ​ការទិញ​របស់​អ្នក​ទាំង​នេះ​នៅ​ក្នុង​កន្លែង​សុវត្ថិភាព ព្រោះ​ថា​អ្នកអាច​នឹង​ត្រូវ​ការ​វា​នៅ​ពេល​អនាគត។ អាជីវកម្ម​នានា​ត្រូវ​ផ្តល់​ជូន​លោក​អ្នក​នូវ​បង្កាន់ដៃ​សម្រាប់​ទំនិញ​ឬសេវាកម្ម​អ្វីក៏ដោយ​ដែល​មាន​តម្លៃ​លើស​ពី​$75 ឡើងទៅ។

ទារឲ្យជួសជុល ប្តូរថ្មី ឬសងប្រាក់វិញ

Sewing
Sewing and repairs Source: Pixabay
ការធានា​ដល់​អ្នក​ប្រើប្រាស់​នៃ​ច្បាប់​អ្នក​ប្រើប្រាស់​របស់​អូស្រ្តាលី ( ) ​ផ្តល់​ឲ្យ​អ្នក​នូវ​សិទ្ធិ​ក្នុង​ការ​ទារ​ថ្លៃ​ជួសជុល ប្តូរ​ថ្មី​ឬ​សង​ប្រាក់​វិញ។

យល់ច្បាស់ពីកិច្ចសន្យានៅមុនពេលចុះហត្ថលេខា

Sign contract
Source: Pixabay


រាល់​ពេល​ដែល​អ្នក​ទិញ​ទំនិញ​ឬសេវាកម្ម​ អ្នក​កំពុង​តែ​ចូល​ទៅ​ក្នុង​កិច្ច​សន្យា។ មុន​ពេល​អ្នក​ធ្វើ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​យល់​ពី​អ្វី​ដែល​អ្នក​កំពុងតែ​យល់​ព្រម​ទទួល។

ប្រយ័ត្នតម្លៃដែលនាំឲ្យភ័ន្តច្រឡំ

supermarket
Competition and heavy discounting from supermarkets are weighing on the value of retail spending. (AAP) Source: AAP
នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ថ្លៃ​ទាំង​អស់​គួរ​តែ​ពិតប្រាកដ​ហើយ​ដាក់​បង្ហាញ​ជូន​ឲ្យ​លោក​ អ្នក​អាច​មើល​ឃើញ​យ៉ាង​ងាយ​ពី​តម្លៃ​សរុប។ ប្រយ័ត្ន​ចំពោះ​ការ​បិទ​ថ្លៃ​ពីរ បី​នៅ​លើ​ទំនិញ​តែមួយ​ឬនៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម។ អ្នក​លក់​គួរ​តែ​កែ​ថ្លៃ​ដែល​ដាក់​តាំង​ហើយ​លក់​របស់​នោះ​ជូន​អ្នក​ក្នុង​តម្លៃ​ដែល​ទាប​បំផុត។

យល់ដឹងពីការបោកបន្លំចំពោះការទិញទំនិញតាមអនឡាញ (Online Scams)

A credit card is held in front an online shopping site
More than 80 per cent of Australians aged 55 and over shop online, according to an eCommerce survey. (AAP) Source: AAP


សូមប្រយ័ត្ន​នៅ​ពេល​ដែល​អ្នក​ទិញ​ទំនិញ​តាម​អនឡាញ។ ជន​បោកប្រាស់ (Scammers) អាច​បង្កើត​នូវ​គេហទំព័រ​ក្លែង​ក្លាយ​ឬក៏​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្លែង​ក្លាយ​លើ​គេហទំព័រលក់រាយ​ពិត​ប្រាកដ។

អង្គភាពដែលអាចជួយលោកអ្នកបាន៖

គណៈកម្មការ​អ្នក​ប្រើប្រាស់​និង​ការ​ប្រកួត​ប្រជែង​អូស្រ្តាលី​ដែល​ហៅ​កាត់​ថា ​គឺ​ជា​និយតករខាង​ការ​ក្រកួតប្រជែងជាតិ​និង​ជា​អ្នក​គាំពារ​ច្បាប់​អ្នក​ប្រើប្រាស់។ ACCC គាំទ្រ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​និង​ការប្រកបអាជីវកម្ម​ដោយ​យុត្តិធម៌​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​ដំណើរ​ការ​សម្រាប់​អ្នកគ្រប់គ្នា។

 ​ធ្វើ​ការ​ស៊ើបអង្កេត​បញ្ហាអ្នក​ប្រើប្រាស់​និង​ជួយ​ដល់​អ្នក​ប្រើប្រាស់​ចាត់​វិធានការ​និង​ដាក់​ពាក្យ​ប្តឹង។

ផ្តល់​នូវ​ដំបូន្មាន​លំអិត​ស្តី​ពី​សិទ្ធិ​និង​កាតព្វកិច្ច​របស់​អ្នក​ប្រើប្រាស់​។

គឺ​ជា​ភ្នាក់ងារ​រដ្ឋាភិបាល​សម្រាប់​អ្នក​ដំណើរ​ដែល​ជឿជាក់​ថា​ពួកគេ​​ត្រូវ​បាន​អាជីវកម្ម​ចាត់​ទុក​មិន​ស្មើ​ភាព​គ្នា​ខណៈដែល​ពួកគេ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​នោះ អាចដាក់​នូវ​ពាក្យ​បណ្តឹង​តវ៉ា​បាន។

ផ្តល់​នូវ​ដំបូន្មាន​លើ​ទម្រង់​គោលការណ៍​អ្នក​ប្រើប្រាស់​និង​ការ​ប្រកួត​ប្រជែង​ក្នុង​ប្រទេស​អូស្រ្តាលី៕



Share
Published 31 January 2017 3:39pm
Updated 12 August 2022 3:18pm
By Ildiko Dauda, Sopharany Hay
Presented by Sopharany Hay


Share this with family and friends