លោកតាក ម៉េងហ៊ាង សមាជិកសភានៃរដ្ឋវិចថូរៀយល់ឃើញថា នេះគឺជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
ចំណែកឯលោកបណ្ឌិត សេង សារី ដែលជាអ្នកវិភាគនយោបាយនិងសង្គម ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសអូស្រ្តាលីនោះ យល់ឃើញថា ច្រកចេញតែមួយគត់សម្រាប់លោកកឺម សុខា គឺមានតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនទេ ដែលអាចស្នើសុំដល់ព្រះមហាក្សត្រឱ្យលើកលែងទោសជូនដល់លោកកឹមសុខាបាន។