ហេតុអ្វីបានជាពិធីការជនជាតិដើមមានសារៈសំខាន់សម្រាប់ពលរដ្ឋអូស្រ្តាលីគ្រប់រូប?

Young Adult Indigenous Australian
Woman Dancing

Indigenous cultural protocols are based on ethical principles. Source: iStockphoto / chameleonseye/Getty Images/iStockphoto

ការសង្កេតមើលពិធីការវប្បធម៌នៃជនជាតិដើមភាគតិចអូស្ត្រាលី Aboriginal និងអ្នកកោះ Torres Strait គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹង និងការគោរពចំពោះម្ចាស់ទំនៀមទំលាប់ប្រពៃណីនៃទឹកដីដែលយើងទាំងអស់គ្នារស់នៅ។


Key Points
  • ក្រមសីលធម៌វប្បធម៌ត្រូវបានគោរពដោយជនជាតិដើមដំបូងអូស្ត្រាលីរាប់ពាន់ឆ្នាំមកហើយ។
  • ចាស់ទុំជនជាតិដើម Aboriginal គឺជាសមាជិកសហគមន៍ដែលត្រូវបានគេគោរព ដែលមាន និងអាចចែករំលែកចំណេះដឹងវប្បធម៌យ៉ាងជ្រៅជ្រះ។
  • កុំខ្លាចក្នុងការសាកសួរសំណួរអំពីពិធីការនានា ដរាបណាអ្នកសួរដោយការគោរព។
  • ការប្រើភាសាសមរម្យ និងរសើប គឺជាវិធីសាមញ្ញមួយដើម្បីបង្ហាញការគោរព។
Indigenous cultural protocols are based on ethical principles that shape our ពិធីសារឬក៏ប្រូតូកូលវប្បធម៌ជនជាតិដើមគឺផ្អែកលើគោលការណ៍សីលធម៌ដែលកំណត់ទំនាក់ទំនងការងារ និងទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើង ជាមួយជនជាតិដើមភាគតិច Aborigina និងអ្នកកោះ Torres Strait ។

វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាទំនាក់ទំនងទាំងនេះ ពីព្រោះពួកគេគឺជាជនជាតិអូស្ត្រាលីដើមដំបូងគេបង្អស់។ ពួកគេមានចំណេះដឹងជិតស្និទ្ធអំពីទឹកដីនេះ ហើយអាចបង្រៀនយើងបានយ៉ាងច្រើនអំពីការថែរក្សាបរិស្ថានរបស់យើង។

លោកស្រី Caroline Hughes គឺជាចាស់ទុំ Ngunnawal នៃ ACT និងតំបន់ជនបទ។ ក្នុងនាមជា ចាស់ទុំជនជាតិដើម គាត់ត្រូវបានគេគោរពយ៉ាងខ្លាំងចំពោះចំណេះដឹងវប្បធម៌ដ៏ជ្រៅជ្រះរបស់គាត់។

លោកស្រី​និយាយថា៖ “យើងមានប្រព័ន្ធជំនឿ និងវប្បធម៌សុជីវធម៌ ​ដែលត្រឡប់បកក្រោយ តាំងពីដើមមក… នោះនៅតែជាផ្នែកមួយ​នៃជីវិតរស់នៅរបស់​យើងសព្វថ្ងៃនេះ នៅក្នុងប្រទេស​អូស្ត្រាលីសម័យទំនើប។”

តាមរយៈការសង្កេតពីពិធីការវប្បធម៌ យើងទទួលស្គាល់ទំនាក់ទំនងដែលមិនបែកបាក់ដែលប្រជាជនអូស្ត្រាលីដើមដំបូងរបស់យើងមាន ជាមួយទឹកដីនេះ និងការអនុវត្តពីបុរាណរបស់ពួកគេ។

គាំទ្រការបន្តអនុវត្តវប្បធម៌ប្រជាជនដើមដំបូង First Nations គឺលោកស្រី Rhoda Roberts, ចាស់ទុំនៅក្នុងតំបន់របស់ SBS' Elder in Residence។

"យើងបានបន្តរឿងរ៉ាវដែលនិយាយតគ្នាផ្ទាល់មាត់ ពិធីការ និងពិធីសាសនាសម្រាប់មនុស្សជំនាន់ក្រោយ។ ហើយខណៈពេលដែលអ្វីៗមានការកែសម្រួល យើងមិនមែនជាមនុស្សរឹងត្អឹងទេ។ បរិវេណទាំងមូល និងទស្សនវិជ្ជាទាំងមូល នៃការដែលថាតើយើងជានរណា កំពុងតែយកចិត្តទុកដាក់ចំពោះប្រទេសដែលជាទឹកដីរបស់យើង សមុទ្ររបស់យើង និងផ្លូវទឹក និងមេឃរបស់យើង។

AC Milan v AS Roma
Aboriginal dancers perform during the welcome to country before the friendly between AC Milan and AS Roma at Optus Stadium on May 31, 2024 in Perth, Australia. Credit: Paul Kane/Getty Images

តើយើងគួរហៅប្រជាជនដើមដំបូងអូស្រ្តាលីយ៉ាងដូចម្តេច?

ពាក្យថា ជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait គឺសមរម្យនៅទូទាំងប្រទេសអូស្រ្តាលី នេះបើយោងតាម លោកស្រី Caroline Hughes ។ ពួកគេក៏កំណត់អត្តសញ្ញាណខ្លួនឯង ដោយការតភ្ជាប់ទៅនឹងទីកន្លែងកំណើតរបស់ពួកគេ។ ជាឧទាហរណ៍ ‘Koori ត្រូវបានគេប្រើជាញឹកញាប់ដើម្បីកំណត់អត្តសញ្ញាណនរណាម្នាក់មកពីរដ្ឋញូសៅវែល ឬរដ្ឋវិចថូរៀ 'Murray' ត្រូវបានប្រើនៅក្នុងរដ្ឋគ្វីនស្លេន និងជនជាតិដើមនៅតាសម៉ាញៀ គឺ 'Palawa' ។

លោកស្រី Hughes មានប្រសាសន៍ថា “ ខ្ញុំចូលចិត្តឱ្យគេហៅថាជាស្រ្តី Ngunnawalជាង ព្រោះនោះគឺជាប្រទេសរបស់ខ្ញុំ។

ប្រទេសរបស់ខ្ញុំគឺជាក្រុមភាសារបស់ខ្ញុំ និងក្រុមកុលសម្ព័ន្ធរបស់ខ្ញុំ ហើយវាប្រាប់ដល់ជនជាតិដើមផ្សេងទៀត ពីកន្លែងដែលខ្ញុំកើតមក។
Caroline Hughes

ជនជាតិដើមភាគតិចពីរដាច់ដោយឡែកពីគ្នា

អ្នកកោះTorres Strait គឺជាជនជាតិដើមមកពីបណ្តុំកោះនៅចន្លោះចុង Cape York Peninsula និង Papua New Guinea ហើយភាគច្រើនជាជនជាតិដើមភាគតិច Melanesian ។

លោកThomas Mayo គឺជាអ្នកកោះ Torres Strait និង ជាជំនួយការលេខាធិការជាតិនៃ សហភាពសមុទ្រអូស្រ្តាលី- Maritime Union of Australia ។

"ប្រជាជនដើមដំបូងទាំងអស់​មានវប្បធម៌ខុសគ្នាបន្តិចបន្តួច ប៉ុន្តែមានភាពខុសប្លែកគ្នាយ៉ាងច្បាស់​រវាងវប្បធម៌ជនជាតិកោះ និងវប្បធម៌ជនជាតិដើម Aboriginal។ អ្នកកោះចូលចិត្តឲ្យគេទទួលស្គាល់ថា ជាជនជាតិដើមភាគតិចដាច់ដោយឡែកមួយ។"

Both the Aboriginal and Torres Strait Islander flags are flown alongside the Australian national flag to acknowledge these distinct Indigenous peoples.
Both the Aboriginal and Torres Strait Islander flags are flown alongside the Australian national flag Source: AAP / AAP Image/Mick Tsikas

ការប្រើភាសាគួរឱ្យគោរព

ពាក្យ ‘Indigenous’, ‘Aboriginal’, ‘Torres Strait Islander’ និង ‘Country’ ជានាមដែលត្រឹមត្រូវ ដែលផ្តើមដោយអក្សរធំ។ អក្សរកាត់ត្រូវបានគេចាត់ទុកថាជាការប្រមាថ។ លោកស្រី Caroline Hughes ពន្យល់។

"សូមកុំសរសេរអក្សរកាត់ពាក្យ 'Aboriginal' ពួកយើងមិនមែនជាពាក្យអក្សរកាត់ទេ ហើយយើងច្បាស់លាស់ណាស់អំពីរឿងនោះ ហើយ​មាន​ពាក្យ​ប្រមាថមួយចំនួន ​ដែល​នឹង​ធ្វើ​ឲ្យ​យើងខូច​ចិត្ត។"

នរណាគឺជាចាស់ទុំ Elders?

ចាស់ទុំ' ឬ‘Elder’គឺជាសមាជិកសហគមន៍ដែលគួរឱ្យគោរព ដែលមានចំណេះដឹងវប្បធម៌ជ្រៅជ្រះ។ ពួកគាត់ត្រូវបានគេសំដៅដល់ 'អ្នកមីង' និង 'លោកពូ' Aunty’ and ‘Uncle’ ។ វាជាការគួរសមសម្រាប់ប្រជាជនដែលមិនមែនជាជនជាតិដើមភាគតិច ក្នុងការសាកសួរជាមុន ថាតើពួកគេអាចប្រើឈ្មោះទាំងនេះបានដែរឬទេ។

ពិធីស្វាគមន៍មកកាន់ប្រទេស “Welcome to Country” ជាញឹកញាប់ធ្វើឡើងដោយចាស់ទុំនៃសហគមន៍ដែលព្រឹទ្ធិការណ៍មួយប្រារព្ធធ្វើឡើង។

អ្វីជាការស្វាគមន៍មកកាន់ប្រទេស ‘Welcome to Country’?

បង្កើតឡើងនៅទសវត្សរ៍ឆ្នាំ 1980 ដោយ Rhoda Roberts ពិធី Welcome to Country គឺជាពិធីស្វាគមន៍បែបប្រពៃណីដែលធ្វើឡើងនៅក្នុងពិធីបើកព្រឹត្តិការណ៍មួយ ដើម្បីគោរពដល់អតីតកាល។ វាអាចជាទម្រង់នៃសុន្ទរកថា ការរាំ ឬពិធីអុជផ្សែង។

ស្រដៀងគ្នានេះដែរ 'ការទទួលស្គាល់ប្រទេស' ‘Acknowledgement of Country’ គឺជាពិធីសារស្វាគមន៍ដ៏សំខាន់មួយ ដែលត្រូវបានចែកចាយនៅក្នុងកិច្ចប្រជុំសំខាន់ៗ។ នេះបើតាមប្រសាសន៍របស់លោកស្រី Rhoda Roberts ។

“ការទទួលស្គាល់ប្រទេស គឺការទទួលស្គាល់ថា អ្នកប្រហែលជាកំពុងធ្វើការ ឬរស់នៅ​លើកន្លែងមួយ ដែលមិនមែនជាកន្លែង​ដែលអ្នកមកពីនោះទេ។ ប៉ុន្តែវាមិនអីទេ អ្នកនៅតែជាកម្មសិទ្ធិរបស់ទឹកដីនោះ ហើយអ្នកនឹងទទួលស្គាល់ និងអរគុណដល់អ្នកមើលថែ និងចាស់ទុំទាំងនេះ។”
An Indigenous performer participates in a smoking ceremony.
An Indigenous performer participates in a smoking ceremony. Source: Getty / Cameron Spencer/Getty Images

ភាសាមិនសមរម្យ

លោកស្រី Caroline Hughes និយាយថា របួសស្នាមជាប្រវត្តិសាស្ត្រដែល កើតចេញពីការដកហូតយកកុមារចេញពីក្រុមគ្រួសាររបស់ពួកគេដោយបង្ខំ ប៉ះពាល់ដល់របៀបដែលមនុស្សម្នាឆ្លើយតបនឹងសំណួរអំពីប្រវត្តិរបស់ពួកគេ។

"វាជាការមិនសមរម្យខ្លាំងណាស់ក្នុងការនិយាយអំពីភាគរយ និងសូម្បីតែពណ៌ស្បែក ឬ ពណ៌ភ្នែក ពណ៌សក់ ពីព្រោះកូនៗរបស់យើងត្រូវបានចិញ្ចឹមនៅក្នុងវប្បធម៌របស់យើង ហើយនោះ គឺពិសេសសម្រាប់ពួកយើង។ ហើយសង្គមស្បែកស ឬសង្គមមិនមែនជនជាតិដើមភាគតិច បានបដិសេធកុមារទាំងនេះ។ ចំណែកនៅក្នុងវប្បធម៌ជនជាតិដើមវិញ ពួកគេជាអំណោយពីពិភពវិញ្ញាណ ផ្តល់ដល់គ្រួសារយើង សហគមន៍របស់យើង ហើយពួកគេតែងតែត្រូវបានទទួលយក។”

បង្ហាញក្តីគោរពដោយការរៀនសូត្របន្ថែម

ចូរកុំខ្លាចក្នុងការសួរសំណួរអំពីពិធីការនានា ឱ្យតែលោកអ្នកមានបំណងចង់ដឹងពិតប្រាកដ និងដោយការគោរព។ នេះបើតាមប្រសាសន៍របស់លោក Thomas Mayo។

ហើយបន្ទាប់មក អ្វីដែលសំខាន់បំផុតនោះ គឺត្រូវស្តាប់ និងទទួលយកការពន្យល់ ហើយឆ្ពោះទៅមុខដោយការគោរព។”

លោក Mayo ក៏ស្នើឱ្យអ្នកគ្រប់គ្នាអានសេចក្តីថ្លែងការណ៍ Uluru ពីបេះដូង ដែលមាននៅ ហើយគាំទ្រសំណើរបស់សេចក្តីថ្លែងការណ៍នេះ។

ចាស់ទុំក្នុងតំបន់របស់SBS រំលឹកយើងថា ពិធីសារវប្បធម៌គឺមានសារៈសំខាន់ចំពោះការទទួលស្គាល់មនុស្សរួមលោករបស់អ្នក។

វាស្តីអំពីសេចក្តីសប្បុរស និងក្តីមេត្តា ប៉ុន្តែនៅចុងបញ្ចប់ ខ្ញុំតែងតែនិយាយថា វាគ្រាន់តែជាសុជីវធម៌។
Rhoda Roberts
This content was first published in May 2022.

Share